កំពតៈ នៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្ថិតនៅចំណុចភូមិខ្នាចរមាស ឃំុនរាយណ៍ ស្រុកឈូក ខេត្តកំពត មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. រស់ ជីវន្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសត្វពង ឃំុសត្វពង ស្រុកឈូក ខេត្តកំពត
២. ប៉ក់ សេងហៀង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិខ្នាចរមាស ឃំុនរាយណ៍ ស្រុកឈូក ខេត្តកំពត
២. ជួន សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្នាចរមាស ឃំុនរាយណ៍ ស្រុកឈូក ខេត្តកំពត
៤. ជួន ភារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្នាចរមាស ឃំុនរាយណ៍ ស្រុកឈូក ខេត្តកំពត។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់ ដែលមានទម្ងន់ ១.៩៤ក្រាម
២. ម៉ូតួ ចំនួន០១គ្រឿង
៣.ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។