You are currently viewing ឃាត់រថយន្តចំនួន០១គ្រឿង ជាមួយឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំ

ឃាត់រថយន្តចំនួន០១គ្រឿង ជាមួយឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំ

ស្ទឹងត្រែងៈ នៅវេលាម៉ោង២៣ និង០៥នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងចាប់យកនូវវត្ថុតាងមួយចំនួនរួមមាន រថយន្ត ០១គ្រឿង សាំយ៉ុង ពណ៌ស គ្មានស្លាកលេខ រួមជាមួយឈើប្រណិតប្រភេទធ្នង់ ពេញរថយន្ត (មិនទាន់វាស់វែង)។

បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញ នៃផ្នែករដ្ឋបាលព្រៃឈើវាស់វែង ដើម្បីចាត់ការបន្តតាមនិតិវិធី៕