ស្វាយរៀងៈ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្វាយរៀង និងក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. គល់ សុវណ្ណេត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឬស្សីព្រៃ ឃុំចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
២. តូច រះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង
៣. អ៊ុំ សុភា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិតាពៅ សង្កាក់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៤. គៀវ សាក់កាណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តាក់ស៊ី មានទីលំនៅ សង្កាត់ផ្សាកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥. វ៉ែន ដាវី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅសង្កាត់ ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់
២. រថយន្តចំនួន០១គ្រឿង
៣. ម៉ូតូ ចំនួន០២គ្រឿង
៤. ទូរស័ព្ទដៃ ចំនួន០៨គ្រឿង
៥. ប្រាក់ខ្មែរ ចំនួន ២.៨១៦.០០០រៀល
៦. ប្រាក់ដុល្លា ចំនួន២៤០ដុល្លា និងប្រាក់វៀតណាមចំនួន១,៤០០.០០០ដុង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។