អហ បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់ៈ 1/ឈ្មោះ ថូ សុភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់យកវត្ថុតាងៈ ខេទឹកកចំនួន០៤កូនថង់ និងគ្រឿងញៀនគ្រាប់ថ្នាំយ៉ាម៉ាចំនួន៨គ្រាប់។ ២/ឈ្មោះ.ស៊ន់ ហេង អាយុ៤៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់យកវត្ថុតាងៈ គ្រឿងញៀនខេទឹកកក០២កូនថង់។ ៣/ឈ្មោះ សុខ ផាន់ណា អាយុ៣៦ឆ្នាំ រស់នៅភូមិគី4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់យកវត្ថុតាង គ្រឿងញៀនគ្រាប់ថ្នាំយ៉ាម៉ាចំនួន១១គ្រាប់។ ជំនាញបានឆែកឆេររកឃើញជញ្ជីងថ្លឺង០១គ្រឿង, ម្សៅពណ័សចំនួន០២កូនថង និងថង់, ឧបករណ័ប្រើប្រាស់មួយចំនួន។ បានចាប់យកវត្ថុតាងសរុប៖ គ្រឿងញៀនខេទឹកកកចំនួន ០៦កូនថង់, គ្រឿងញៀនគ្រាប់ថ្នាំយ៉ាម៉ាចំនួន ១៩គ្រាប់, ជញ្ជីងថ្លឹងចំនួន០១គ្រឿង, ទូរសព្ទ័ដៃចំនួន 03, គ្រឿងម្សៅពណ័សចំនួន០២កូនថង់ និង ឧបករណ៍ប្រើប្រាស់មួយចំនួន។

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាន៣នាក់បន្តបន្ទាប់
- Post author:Eng Hy
- Post published:July 27, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

អាវុធហត្ថខេត្តរតនគិរគ ឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ!

ឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន និងករណីប្លន់កន្លងមក

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់
