រតនគិរី: នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រគល់អំណោយមនុស្សធម៌ ជូនដល់ស្ត្រីឆ្លងទន្លេបានកូនភ្លួសចំនួន០២នាក់ និងកំពុងជួបទុក្ខលំបាកក្នុងជីវភាពគ្រួសារ និងត្រូវប្តីបោះបង់ចោល ស្ថិតនៅក្នុងភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
អំណោយដែលត្រូវបានប្រគល់ជូននោះរួមមាន គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន២លានរៀល។
