ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អៀង វណ្ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជូនដល់ប្រជាពលរដ្ឋ ជួបគ្រោះអគ្គីភ័យ កាលពីយប់មុិញ(ភ្លើងឆេះផ្ទះ) មានឈ្មោះណៃ សុផន អាយុ៤៩ឆ្នាំ មុខរបរនិវត្តជន រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អំណោយដែលត្រូវបានប្រគល់ជូននោះរួមមានៈ
១,អង្ករពីបេតូច
២,ធីបពីកញ្ចប់ធំ
៣,ទឹកត្រី១យួរ
៤,ទឹកសុីអុីវ១យួរ
៥,មុងពីរ
៦,ភួយពីរ និងថវិកាចំនួន១០មុឺនរៀល។