You are currently viewing ឈើប្រណិតប្រភេទសុក្រម និងកកោះ ចំនួន៥០ដុំ ត្រូវបានរកឃើញ

ឈើប្រណិតប្រភេទសុក្រម និងកកោះ ចំនួន៥០ដុំ ត្រូវបានរកឃើញ

រតនគិរីៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ សហការជាមួយកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីលាក់ទុកផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការរកឃើញនូវផល/អនុផលព្រៃឈើដោយខុសច្បាប់មួយចំនួនរួមមាន ឈើប្រណិតប្រភេទសុក្រម និងកកោះ ចំនួន៥០ដុំ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញ នៃផ្នែករដ្ឋបាលព្រៃឈើវាស់វែង ដើម្បីចាត់ការបន្តតាមនិតិវិធី៕