បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៥សីហា ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានយកអំណោយមនុស្សធម៌របស់អង្គភាពអាវុធខេត្តចែកជូន១គ្រួសារក្រីក្រ រស់នៅភូមិចំការត្រដោកឃុំឫស្សីក្លរោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យអំណោយរួមមាន១-អង្ករ៥០គីឡួ ទឹកត្រី២យួ ទឹកស៊ីអ៊ីវ២យួរ មី១កេះ ត្រីខ២ឡូនិងថវិកា៤០ម៉ឺនរៀលផងដែរ។
គ្រួសារក្រីក្រនោះមានឈ្មោះគង់ ម៉ៅ អាយុ៤៩ឆ្នាំ ជាប្តីពិការ មួយកំណាត់ខ្លួនចុះក្រោម ដោយឆក់ខ្សែភ្លើង ប្រពន្ធ ឈ្មោះសៀង ចេកអាយុ៧២ឆ្នាំ មុខរបររើសអេតចាយ ទាំងប្តីប្រពន្ធ សុុំ ដីសាលារៀនស្នាក់។
ក្នុងនោះផងដែរ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ថា ក្នុងនាមលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អាវុធហត្ថខេត្តបន្ទាយជ័យ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល ឯកឧត្តម តែងតែណែនាំឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេសត្រូវយកចិត្តទុកដាក់រួមសុខរួមទុក្ខ ចុះជួយប្រជាពលរដ្ឋដែលជួបការលំបាក នៅក្នុងមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។