កំពង់ស្ពឺៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្ពង បានធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ស្ថិតនៅចំណុចភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានជាប់ពាក់ព័ន្ធជាមួយករណីចរាចរណ៍ក្រដាស់ប្រាក់ក្លែងក្លាយ។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពង បានឱ្យដឹងថា បុរសវ័យចំណាស់ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ពក ប៉ុង ភេទប្រុស អាយុ៦៥ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។