ព្រះវិហារ: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុហត្ថខេត្តព្រះវិហារ បានបើកកិច្ចបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពី ការបែងចែកភារកិច្ចទទូលខុសត្រូវ ជួយមេបញ្ជាការ លើការងារ តាមផែន ជំនាញនីមួយៗ និងណែនាំ ពង្រឹងការងារនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទូលផែនការងារយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។