ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង តំណាងនាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច មេបញ្ជាការ អង្គភាពទាំង០៣ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៦០នាក់។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានផ្តាំផ្ញើទៅដល់កិច្ចការងារជំនាញនីមួយៗ ត្រូវធ្វើការប្រជុំដកបទពិសោធន៍ជាប្រចាំ រាល់ចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ដើម្បីបង្កភាពងាយស្រួលក្នុងកិច្ចការងារប្រចាំថ្ងៃ និងកែតម្រូវរាល់កំហុសឆ្គងណាមួយដែលអាចនឹងកើតមានឡើង។