You are currently viewing ឧត្ដមសេនីយ៍ឯក សេង សុង អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្ដីពីការធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង

ឧត្ដមសេនីយ៍ឯក សេង សុង អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្ដីពីការធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង

បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្ដីពីការធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ជាគណៈប្រតិភូ លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងកិច្ចផ្សព្វផ្សាយនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដម មេបញ្ជាការ បានធ្វើសេចក្ដីរាយការណ៍ស្ដីពីការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។