វៀតណាមៈ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅបំពេញបេសកកម្មនៅយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
បេសកកម្មនេះ គឺដើម្បីធ្វើការពិភាក្សាទ្វេរភាគីអំពីកិច្ចសហការប្រតិបត្តិការ ស្របនឹងពិធីសាររវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
