You are currently viewing កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសាសនា ដើម្បីចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសាសនា ដើម្បីចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ត្បូងឃ្មុំ: ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅទីតាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី បានប្រារព្ធពិធីសាសានា សែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់របងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី ប្រវែងសរុប ៧២៩ម៉ែត្រ លើផ្ទៃដីទំហំ ២៣ ០០០ម៉ែត្រក្រឡា ដែលមានទីតាំងថ្មីស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោកជាមេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕