ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តរតនគិរី ចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាត ដែលកំពុងជួបទុក្ខលំបាក និងកំពុងសម្រាកព្យាបាលជំងឺ

រតនគិរី: ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនកម្លាំងកងរាជអាវុធហត្ថដែលនៅក្រោមឱវាត នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី និងសហការី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ ដល់អាវុធហត្ថកំពុងជួបទុក្ខលំបាក និងកំពុងសម្រាកព្យាបាលជំងឺចំនួន០២រូប។

ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី ឡោ ថា ក៍បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់អាវុធហត្ថទាំង០២រូបនោះផងដែរ និងដោយម្នាក់ៗទទួលបាននូវថវិកាចំនួន៨៨៥.០០០រៀល។