You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំ ត្រៀមទទួលគណៈប្រតិភូជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំ ត្រៀមទទួលគណៈប្រតិភូជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

កំពង់ស្ពឺៈនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំដើម្បីត្រៀមទទួលគណៈប្រតិភូជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអញ្ជើញក្នុងពិធីផ្សព្វផ្សាយ ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារ តាមផែនការជំនាញនីមួយៗ និងណែនាំ ពង្រឹងការងារនគរបាលយុត្តិធម៌។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក កងអនុសេនាធំចល័ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។