អហ.កំពង់ធំ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៦០១ល្បាតតាមផ្លូវN6ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម ដោយលួចកាច់កសោរម៉ូតូ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ឈាងសារ៉ន ប្រុស អាយុ ៥២ ឆ្នាំ ទីលំនៅ ភូមិអណ្តោត ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយលួចកាច់កសោរម៉ូតូម៉ាក់សង់សេ១២៥ ០១គ្រឿងពីមន្ទីរពេទ្យខេត្តស្វាយរៀង ។ ជននេះដែរត្រូវបានសមត្ថកិច្ចឃាត់បាននៅ ឃុំកកោះស្រុកសន្ទុក ៕