ឧត្តរមានជ័យ: នៅវេលាម៉ោង ០៨ និង ០០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុហត្ថ ខេត្តឧត្តរមានជ័យ បានបើកកិច្ចបើកកិច្ចប្រជុំស្តីអំពី ការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន ២១ នាក់។