You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំ ត្រួតពិនិត្យ របាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា ឆ្នាំ២០១៧

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំ ត្រួតពិនិត្យ របាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា ឆ្នាំ២០១៧

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច មេបញ្ជាការ អង្គភាពទាំង០៣ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៦៨នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានមានប្រសាសន៍ សង្កត់ធ្ងន់ទៅលើការងារជំនាញ បង្ក្រាបបទល្មើស និងបានណែនាំដល់ជំនាញ ត្រូវធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ទៅលើសកម្មភាពបទល្មើសផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ជាពិសេសត្រូវធ្វើយ៉ាងណា រាល់កិច្ចការងារបង្ក្រាបបទល្មើស ត្រូវធ្វើអោយមានតម្លាភាព ការប្រុងប្រយ័ត្ន និងត្រូវធ្វើយ៉ាងណាបង្ក្រាបអោយបានជោគជ័យ ដើម្បីធានាស្ថេរភាព សុវត្តិភាព ក្នុងការរស់នៅ និងការប្រកបអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ។