កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ ករាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថ្មី។
សូមបញ្ជាក់ថា លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
ចំណែកឯ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ។