ក្រចេះ: នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នូល បាននាំយកអំណោយមនុស្សធម៌របស់ ឯកឧត្តម ឧត្តមសេនិយ៍ត្រី សាន្ត ប៊ុនថាន ទៅជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០១គ្រួសារ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
អំណោយមនុស្សធម៌ដែលត្រូវបានប្រគល់ជូននោះរួមមានៈ
១. អង្ករ ចំនួន០១បាវ ដែលមានទម្ងន់ ៥០គីឡូ
២. មី ចំនួន០២កេះ
៣. ត្រី ខ កំប៉ុង២យួរ
៤. ទឹកត្រី២យួរ
៥. ទឹកសុទ្ធ ៦យួរ
៦. ស្ករស ប៊ីចេង ចំនួន៥កញ្ចប់ និងថវិកាចំនួន៤០ម៉ឺនរៀល។