You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចូលរួមការងារសង្គម និងសកម្មភាពមនុស្សធម៌

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចូលរួមការងារសង្គម និងសកម្មភាពមនុស្សធម៌

ត្បូងឃ្មុំ: នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចូលរួមការងារសង្គម និងសកម្មភាពមនុស្សធម៌ ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាសរុបចំនួន ២ ១៩៤ ០០០រៀល ទៅជួយដល់គ្រួសារទីទ័លក្រ ចំនួន ៦គ្រួសារ នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានគូសបញ្ជាក់ថា ក្នុងនាមអង្គភាពកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តែងគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះការលំបាក ក្នុងគ្រប់កាលៈទេសៈ ដោយមិនមានប្រកាន់ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ៕