ភ្នំពេញៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែសីហា និងទិសដៅបន្តប្រចាំខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
លោកវរសេនីយ៍ឯក ម៉ុក សារឿន ស្នងការរង ស្នងការដ្ឋាន កសាងកម្លាំង និងជា នាយរង ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរង ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។