You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺៈ នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយ មន្ត្រីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ បានធ្វើការឃាត់រថយន្តដឹកឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុច ផ្លូវលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៥-៦៦ ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ឱរ៉ាល់ ។

តាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថបានឱ្យដឹងថា រថយន្តដែលត្រូវបាឃាត់នោះ ជារថយន្តប្រភេទ សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ 2Q-7750 ម្ចាស់ឈ្មោះ សឿន ចាន់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិចាន់ពីង ឃុំត្រពាំងជោ មុខរបរ រត់តាក់ស៊ី បានដឹកឈើដុលសុក្រំ ចំនួន៥២ដុំ ស្មើហ្នឹង១,៤ម៉ែត្រគីប។

វត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។