រាជធានីភ្នំពេញ : នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ និងណែនាំពង្រឹងការងារនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៌ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផៃប្រទេស ទទួលផែននគរបាលយុត្តិធម៏ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារជំនាញចំណុះអោយស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាលយ័ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងជំនួយការដែលបំពេញការងារជំនាញនគរបាលយុត្តិធម៏ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបផងដែរ៕