You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

                        

ក្រចេះៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងែទី២៩ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ

និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន៦៨នាក់។

លោក អនុសេនីយ៍ឯក ហឿន វុទ្ធី នាយការិយាល័យ ហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តក្រចេះ បានឡើងធ្វើបទអន្តរាគម៍ និងអាននូវផែនការ ហ្វឹកហ្វឺន សម្រាប់ឆមាសទី២ ឆ្នាំ២០១៧ ផងដែរ ។
ចុងក្រោយ ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍បង្ហាញ ពីគោលបំណង នៃការហ្វឹកហ្វឺន បំប៉នជំនាញបន្ថែមថានឹងផ្ដល់នូវបទពិសោធន៍ថ្មីៗ និងការយកចិត្តទុកដាក់  ការអនុវត្ត តួនាទី ភារ:កិច្ច របស់អាវុធហត្ថ ដែលបានអនុវត្តន៍អោយកាន់តែប្រសើរឡើង និងខិតខំពង្រឹងនូវការគោរពវិន័យ  សណ្តាប់ធ្នាប់ អោយបានម៉តចត់ និងខិតខំអនុវត្តន៌ អោយល្អប្រសើរទៀត ផងដែរ ។