ប៉ៃលិនៈ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ឯក ប៊ុន ស្រិន នាយការិយាល័យ បញ្ជូនសារ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលកំពុងជួបទុក្ខលំបាក និងមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិបឹងខ្នា ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិសាត់។
ក្នុងនោះដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ទៅជូនក្រុមគ្រួសារលោកអនុសេនីយ៍ឯក ប៊ុន ស្រិន រួមមានៈ
១. ទឹកសុទ្ធចំនួន០២កេស
២. ទឹកដោះគោឆៅ ចំនួន០២ឡូ
៣. ទឹកផ្លែឈើ ចំនួន០១កេស
៤. ផ្លែក្រូច និងថវិកាចំនួន ១.៣៦០.០០០រៀល។
ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ របស់បងប្អូនកម្លាំងកងរាជអាវុធហត្ថ ដែលឈរលើស្មារតី សាមគ្គីភាព ជួយគ្នាទៅវិញទៅមក នៅពេលដែលជួបទុក្ខលំបាក។