អហ.ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះអនុវត្តតាមដិការតុលាការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធថ្នាំញៀន កាលពីវេលាម៉ោង០១និង២០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ក្នុងប្រតិបត្តិការណ៍នេះដែរបានដឹកនាំដោយលោកវរៈសេនីយ៍ទោ កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ.ពិសិដ្ឋ ហៅកូកូហៅហ៊ុបភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ.មុខរបរមិនពិតប្រាកដ នៅចំណុចសណ្ឋាគាតោ២.ស្ថិតភូមិ៤.សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ។
ជនសង្ស័យដែលឃាត់ខ្លួននេះត្រូវបានតុលាការចេញដីការបង្គាប់អោយចាប់ខ្លួនលេខ១១២៣.ត.ព.១៥.របស់លោកស្រីលី.សូដាណែតចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុចុះថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥ត្រូវចោទប្រកាន់ពីបទជួញដូររក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕