You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ មន្ត្រីរួមការងារកំពុងសម្រាកព្យាបាលជំងឺ

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ មន្ត្រីរួមការងារកំពុងសម្រាកព្យាបាលជំងឺ

កំពង់ស្ពឺ: ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនកម្លាំងកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ មាន សុខឃឿន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគីវង់ ខេត្តតាកែវ។

ក្នុងនោះដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ជូនទៅដល់ លោកវរសេនីយ៍ទោ មាន សុខឃឿន រួមមាន អង្ករ៤បាវ ,ទឹកសុទ្ធ៤កេះ,ទឹកផ្លែឈើ២កេះ,ទឹកត្រី២យួរ,ទឹកស៊ីអ៊ីវ២យួរ និងថវិកាចំនួន ១.៨៩០.០០០រៀល ។
អំណោយទាំងនេះ បើទោះបីមិនគ្រប់ទៅតាមតម្រូវការចាំបាច់មែន តែក៏អាចកាត់បន្ថយបានការចំណាយរបស់ក្រុមគ្រួសារ បានមួយកម្រិត ហើយនេះក៏ជាការបញ្ជាក់អំពី ការចេះស្រឡាញ់ ចែករំលែក និងសាមគ្គីភាព ក្នុងនាមគ្រួសារអាវុធហត្ថ។