កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំ មជ្ឈមណ្ឌល កងរាជអាវុធហត្ថ ភ្នំជំរាយ បានធ្វើពិធីផ្សព្វផ្សាយស្តីអំពីសភាពការណ៏វិវឌ្ឍន៏ថ្មីៗ លើវិស័យនយោបាយសន្ដិសុខការពាជាតិសម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នាយកដ្ឋាន យោធសេវាក្រសួងការពារជាតិ និងគណៈប្រតិភូអមដំណើរ ពីមកពីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយក នាយរង នាយ នាយរងអាវុធហត្ថ និងវគ្គពលទាហាន នៃកងរាជអាវុធហត្ថជំនាន់ទី៤២ ដែលមានសិក្ខាកាមសរុបចំនួន ៤១០នាក់៕