You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាត

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាត

មណ្ឌលគិរីៈ នៅរសៀលថ្ងៃទី0២ ខែកញ្ញា ឆ្នាំ២០១៧ នាយ នាយរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលដឹកនាំដោយ លោកវរៈសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន៥លានរៀលនិង២០០$(ប្រាំលានរៀលនិងពីរយដុល្លាអាមេរិក)ដែលបានមកពីការចូលរួមពីសប្បុរជន និងមេបញ្ជាការរង,នាយ.នាយរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ទៅជូនដល់ លោកវៈរសេនីយ៍ទោ ទឹម សុខឡេង នាយរងសេនាធិការ ទទួលបន្ទុកផែនការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលមានជំងឺ និងកំពុងសម្រាកព្យាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលាហៅមន្ទីរពេទ្យ១.៧៩។

លោកវរៈសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ថវិកាចំនួន៥លានរៀល និង២០០$នេះគឺៈបានមកពីសប្បុរជន និងការចូលរួមរបស់មេបញ្ជាការរង,នាយ.នាយរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីយើងហើយឋវិកាខាងលើនេះពិតជាតិចតួចមែនក៏ប៉ុន្តែបានជួយសម្រាលនៅការខ្វះខាតមួយចំនួនដល់អ្នកជំងឺ និងសូមជូនពរដល់លោកវរៈសេនីយ៍ទោទឹមសុខឡេងឆាប់បានជាសះស្បើយដើម្បីបន្តការងារជូនអង្គភាពតទៅទៀត។

ជាមួយនោះផងដែរ!ក្រុមគ្រួសារេបស់លោកវរសេនីយ៍ទោទឹមសុខឡេងបានសម្តែងនូវការរំភើបចិត្តចំពោះកាយវិការប្រកបដោយសប្បុរសធម៍និងព្រហ្មវិហធម៍របស់លោកមេបញ្ជាការ,មេបញ្ជាការរង,នាយ.នាយរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីព្រមទាំងសប្បុរជនទាំងអស់ដែលបានចុះសួរសុខទុក្ខនិងនាំយកថវិកាមកជួយដល់គ្រួសាររបស់គាត់ដែលគាត់កំពុងជួបការខ្វះខាត ៕