You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែងថ្មី

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែងថ្មី

ព្រៃវែងៈ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែងថ្មី។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញពីសំណាក់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងផងដែរ។

សូមបញ្ជាក់ថា លោក វរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រៃវែង ត្រូវបានតែងតាំងមុខងារជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង។

ចំណែកឯ លោក ឧត្តមសេនីយ៍ត្រី ម៉ែន សីុប៊ន ត្រូវបានតែងតាំងមុខងារជានាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។