ព្រះសីហនុៈ នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចក្រុម៧ ភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. អុំ សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបកម្មករនេសាទ មានទីលំនៅភូមិបន្ទាយមាស ឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត
២. ង៉ែត រ៉ូភេទប្រុស អាយុ២៦ឆ្នាំ មុខរបកម្មករសំណង់ មានស្រុកកំណើត ខេត្តកំពត ស្នាក់នៅក្រុម១២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៥កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. ដាវចំនួន០១ដើម
៤. លុយខ្មែរ ចំនួន៤ម៉ឺនរៀល និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។