You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ចុះផ្សព្វផ្សាយស្តីអំពី ការបែងចែកភារកិច្ចទទូលខុសត្រូវ និងពង្រឹងការងារនគរបាលយុត្តិធម៌ ដល់មន្ដ្រីអាវុធហត្ថប៉ៃលិន

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ចុះផ្សព្វផ្សាយស្តីអំពី ការបែងចែកភារកិច្ចទទូលខុសត្រូវ និងពង្រឹងការងារនគរបាលយុត្តិធម៌ ដល់មន្ដ្រីអាវុធហត្ថប៉ៃលិន

ប៉ៃលិនៈ នៅវេលាម៉ោង១៤ និង០០ នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីអំពី ការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារ តាមផែន ជំនាញនីមួយៗ និងណែនាំ ពង្រឹងការងារនគរបាលយុត្តិធម៌ នៅបញ្ជាការដ្ឋាន កងរាជអាវុហត្ថខេត្តប៉ៃលិន ។

អញ្ជើញចូលរួមនៅក្នុងពិធីនេះមាន ឯកឧត្តម ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន គណៈប្រតិភូអមដំណើរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ សរុបចំនួន ៩៥នាក់។