You are currently viewing ការយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ (មេរៀនទី១)

ការយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ (មេរៀនទី១)

នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថត្រូវស្ថិតនៅក្នុងបទបញ្ញត្តិរបស់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ ដោយសារកងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ និងជាអង្គភាពជំនាញមួយ ដូច្នេះកងរាជអាវុធហត្ថត្រូវគោរពនិងអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងកងទ័ព។

នៅក្នុងមាត្រា១នៃច្បាប់លក្ខន្តិកៈទូទៅបានចែងថា “កងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំប្រើប្រាស់កម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីការពារកសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទនឹងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ។ យោធិនត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ភក្តីភាព និងក្លាហានហ៊ានធ្វើពលិកម្មនៅគ្រប់កាលៈទេសៈទាំងអស់ចំពោះជាតិមាតុភូមិ។ យោធិនត្រូវបំពេញករណីកិច្ចជាចាំបាច់ដើម្បីសក្តិសមទៅនឹងការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ”។

បញ្ញត្តិដែលមានចែងក្នុងមាត្រា១ ខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ច បេសកកម្ម និងករណីយកិច្ចរបស់យោធិននៃកងរាជអាវុធហត្ថ ព្រមទាំងសង្កត់ធ្ងន់អំពីភាពម៉ឺងម៉ាត់ត្រូវតែគោរពវិន័យ មានភក្តីភាព និងមានសេចក្តីក្លាហាន ក្នុងការបម្រើជាតិមាតុភាពនិងប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ យើងសង្កេតឃើញសកម្មភាពការងាររបស់កងរាជអាវុធហត្ថបានធ្វើកន្លងទៅ មានទាំងការងារជួយសង្គមថែមទៀត គឺបានចូលរួមសាងសង់ផ្ទះប្រជាពលរដ្ឋ ជួយរុះរើផ្ទះប្រជាពលរដ្ឋ សាងសង់សាលារៀន សាងសង់វត្តអារាម បំផុតការលេងកីឡាជាពិសេសកីឡាបាលទាត់…។ (អេង ហីុ)