ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយសេចក្តីថ្លែងការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយការចាប់ខ្លួនលោក កឹម សុខា ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូ ជាអំពើក្បត់ជាតិ និងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធាន នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៦៦ នាក់។