ព្រះវិហារ: នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ដែលដឹកនាំដោយ លោកអនុសេនីយ៍ឯក ចាន់ ស៊ី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ ទៅជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០១គ្រួសារ មានឈ្មោះ ធួន ប៊ីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
អំណោយមនុស្សធម៌ដែលត្រូវបានប្រគល់ជូននោះរួមមានៈ
១. អង្ករ ចំនួន០១បាវ ដែលមានទម្ងន់ ៥០គីឡូ
២.ទឹកត្រី ចំនួន០១យួរ
៣.ទឹកស៊ីអ៊ីវ ចំនួន០១យួរ
៤.ត្រីខ ចំនួន០១យួរ
៥.មីលឿង ចំនួន០១កេស
6.ទឹកបរិសុទ្ធ ចំនួន០៥យួរ និងថវិកាចំនួន១០ម៉ឺនរៀល។