នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិមន្ត ព្រះសង្ឃ ចម្រើនព្រះបរិត និងសម្តែងធម៌ទេសនារាប់បាត្រ បង្សកូលក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅវត្តទេពរង្សី។
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែកត្តិក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៥និង០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទ និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងធម៌ទេសនា នៅវត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាយ។ សូមបញ្ជាក់ បុណ្យកឋិនទានសាមគ្គី ផ្តើមបុណ្យដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ បុត្រា បុត្រី និងចៅ ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថ ពលអាវុធហត្ថ៕