ពោធិ៍សាត់: នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ឈឹម រ៉ាឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅជូនដល់នាយអាវុធហត្ថ នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចំនួន០៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ដោយម្នាក់ៗ ទទួលបានៈ
១. អង្ករ ចំនួន០១បាវ ដែលមានទម្ងន់ ៥០គីឡូ
២.មី ចំនួន០១កេស
៣.ទឹកដោះគោឆៅ ចំនួន០២យួរ
៤.ទឹកផ្លែឈើ ចំនួន០១កេស និងថវិកាចំនួន៣០ម៉ឺនរៀល។
សូមបញ្ជាក់អោយដឹងថា អំណោយទាំងនេះ គឺបានមកពីការចូលរួមរបស់ មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្នុងនាមមនុស្សធម៌ សាមគ្គីភាព នៃមហាគ្រួសារ កងរាជអាវុធហត្ថ។