ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្តីពីសេចក្កីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនិងការចាប់ខ្លួនលោក កឹម សុខា ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្រោអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរង និងកងវរសេនាតូចអន្តរាគមន៍ចល័ត ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបផងដែរ។
យោងតាមសេចក្ដីថ្លែងការរបស់រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះ ថាជាអំពើក្បត់ជាតិដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា៤៤៣បទសន្ទិដ្ឋិភាពជាមួយបរទេសក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខ នៃរដ្ឋមាតិកាទី១ ស្តីពីអំពើក្បត់ជាតិនិងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋមាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋគន្ថីទី៤ ស្តីពីបទល្មើសប្រឆាំង នឹងជាតិនៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។
រាជរដ្ឋាភិបាល សូមអំពាវនាវអោយរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់និងនិតិវិធីជាធរមាន។
អាស្រ័យហេតុនេះសូមសាធារណៈមតិជាតិនិងអន្តជាតិមេត្តាជ្រាបជាព័ត៌មាន៕
ញ្ញាត្តិគាំទ្រ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសគាំទ្រដល់ចំណាត់ការរបស់សមត្ថកិច្ចចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងករណីក្បត់ជាតិឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្កោលទោសផងដែរ ចំពោះលោក កឹម សុខា ក្រោយពីមានវីដេអូមួយបង្ហាញថាមេបក្សប្រឆាំងមួយនេះបានបង្ហាញពីផែនការមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងទៅផែនការក្បត់ជាតិ ហើយសម្ដេចក៏បានព្រមានទៅបរទេសទាំងឡាយមិនឲ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
នៅចំពោះមុខក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរជិត៤០០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ហេតុអីបានយើងត្រូវចាប់បើគ្មានរឿងធ្ងន់ធ្ងរយើងមិនត្រូវចាប់ធ្វើអីទេតែរឿងនេះវាធ្ងន់ពេកហើយវាក៏កំពុងឈានជាបណ្ដើរៗហើយយើងក៏កំពុងស្វែងរកអាបាតដៃទី៣ជានរណាឥឡូវវយើងរកឃើញអាបាតដៃទី៣ហើយ។ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នានៅព្រឹកមិញនេះបានបញ្ចាំងគ្រប់ទូរទស្សន៍ហើយស្ថានទម្ងន់វាកាន់តែធ្ងន់ហើយប៉ុន្ដែរឿងនេះជារឿងក្បត់ជាតិដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវតម្រូវឲ្យចាប់ខ្លួនហើយមិនត្រូវបរទេសណាលូកលាន់កិច្ចការរបស់កម្ពុជាទេជាពិសេសអ្នកដែលបាតដៃទី៣អ្នកបាតដៃដែលធ្លាប់ប្រើលន់ណុលធ្វើរដ្ឋប្រហារឥឡូវរឿងដដែលបានកើតឡើងវិញហើយ។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៏ឯក វង្ស ពិសេន បានលើកឡើងពីស្រមោលអតីតការ១៩៧០ រដ្ឋប្រហារទំលាក់ ព្រះនរោត្តម សីហនុ ក្រោមការឃុបឃិត របស់ លន់ ណុល ជាមួយអាមេរិក នាំមកសង្គ្រាមចូលស្រុក ហើយអាមេរិកនាំយកនៅគ្រាប់បែករាប់លាន់តោន ចូលមកក្នុងស្រុកដើម្បីទំលាក់,បំផ្លិចបំផ្លាញជីវិតមនុស្សផងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងផងនៅសម័យនោះធ្វើឱ្យ ព្រាត់ប្រាស់ ឳពុក ម្តាយ ប្រពន្ធ កូន ពិការ រហូតដល់ថ្ងៃនេះ។
មកដល់ថ្ងៃនេះយើងឃើញសូម្បីតែគ្រាប់ទំលាក់នៅឆ្នាំ១៩៧០ ដល់១៩៧៥ នៅមិនទាន់យកអស់ផង ហើយវាជ្រុលរហូតទៅដល់របបប្រល័យពូជសាសន៍ប៉ុល ពត បានសម្លាប់ប្រជាជនអស់៣លាន ៨សែននាក់ នៅក្នុងសម័យនោះថែមទៀត។
បច្ចុប្បន្ននេះលោក កឹម សុខា កំពុងអនុវត្តទៅស្រមោលអតីតកាលម្តងទៀតហើយ ដោយឃុបឃិតជាមួយអាមេរិក។
ដូច្នេះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវតែស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងនិងមើលឱ្យឃើញនូវល្បិចកល់អមិត្តដែលចង់ប្រើប្រាស់រូបភាពបដិវត្តព៌ណមកលើទឹកដីកម្ពុជា៕
ជាចុងក្រោយ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងដាក់កិច្ចការងារត្រូវធ្វើបន្តរួមមានៈ
១/.ត្រូវគ្រប់គ្រងព័ត៌មានទាំងក្នុងប្រទេសនិងព័ត៌មានក្រៅប្រទេសឱ្យបានច្បាស់លស់ហើយរាយការណ៍ឱ្យបានទាន់ពេលវេលាមកមេបញ្ជាការគ្រប់ម៉ោងទាំងសភាពការនៅក្នុងរាជធានីទាំងនៅតាមបណ្តាខេត្តទាំង២៥។ ២/.កម្លាំងអាវុធហត្ថទាំងអស់ត្រូវត្រៀមលក្ខណៈទាំងកម្លាំងទ័ព,ប្រតិបត្តិការ,ទាំងកម្លាំងសិក្ខាកាម,មធ្យោបាយ,សម្ភារៈ,គ្រឿងបំពាក់,ភស្តុភារ,បច្ចេកទេស,វិទ្យុទាក់ទង,រថយន្ត,រពាសដែកត្រៀមជាស្រេចនៅពេលមានមានការអ្វីគឺអាចយកកមប្រើប្រាស់បានទាន់ពេលវេលា។
៣/.កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវទទួលខុសត្រូវនៅលើរាជធានីភ្នំពេញហើយកងរាជអាវុធហត្ថនៅតាមបណ្តាខេត្តគឺសហការរួមគ្នាជាមួយនឹងបញ្ជាការឯកភាពរបស់ខេត្ត។
៤/.គ្រប់បណ្តាអង្គភាពអាវុធហត្ថទាំងអស់នៅពេលទទួលការអប់រំនិងការផ្សព្វផ្សាយរួចត្រូវយកការផ្សព្វផ្សាយទាំងនេះទៅពន្យល់ដល់អ្នកនៅក្រោមឱវាទឱ្យបានយល់និងជ្រូលជ្រាបអំពីកិច្ចការងាររបស់យើងដែលត្រូវទទួលខុសត្រូវហើយមើលឃើញអំពីព្រឹត្តិការថ្មីៗដែលចាប់នេះដោយសារអំពើក្បត់ជាតិរបស់ប្រធានគណបក្សសង្គ្រោះជាតិហើយជាកិច្ចការងាររបស់យើងដែលត្រូវធ្វើខាងមុខការពារឱ្យបាននៅលើសន្តិភាពគោរពឱ្យបាននៅលើបទបញ្ជារបស់មេបញ្ជាការ។
៥/.គ្រប់បណ្តាអង្គភាពកងរាជអាវុធហត្ថទាំងអស់ត្រូវតែគោរពនិងអនុវត្តន៍ឱ្យបានម៉ឺងម៉ាតបំផុតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល,ក្រសួងការពារជាតិ,អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងការពារឱ្យបានរដ្ឋាភិបាលស្របច្បាប់ប្តេជ្ញាចិត្តមិនឱ្យបដិវត្តព៌ណមាននៅក្នុងប្រទេសកម្ពុជាបានជាដាច់ខាត៕