You are currently viewing ការយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ (មេរៀនទី២)

ការយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ (មេរៀនទី២)

អនុលោមតាមបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ច្បាស់អំពីសិទ្ធិ កាតព្វកិច្ច និងភារកិច្ចទទួលខុសត្រូវរបស់យោធិន។ សិទ្ធិនិងសេរីភាពរបស់យោធិនដូចប្រជាពលរដ្ឋដែរ ប៉ុន្តែការប្រើសិទ្ធិនិងសេរីភាពខ្លះត្រូវកម្រិតដូចជា ពុំអាចសម្តែងជាគំនិត ឬជំនឿដែលមានលក្ខណៈជាទស្សនវិជ្ជា ឬនយោបាយផ្ទាល់ខ្លួនជាសាធារណៈបានឡើយ បើចង់បកស្រាយជាសាធារណៈ ត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិ។ យោធិនពុំអាចនាំគ្នាបង្កើតជាក្រុមវិជ្ជាជីវៈដែលមានលក្ខណៈជាសហជីព ឬចូលរួមជាសមាជិកក្រុមវិជ្ជាជីវៈណាមួយ ដែលមិនសមស្របទៅនឹងវិន័យយោធាបានឡើយ។ ភាពជាយោធិនការប្រើសិទ្ធិកូដកម្ម ឬបាតុកម្មត្រូវហាមឃាត់។ល។ សូមអានមាត្រាខាងក្រោម៖