You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ចលនាផែ្នកនិពន្ធអក្សរសិល្ប៍សិល្បះចម្រៀងគំនូររូបថត

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ចលនាផែ្នកនិពន្ធអក្សរសិល្ប៍សិល្បះចម្រៀងគំនូររូបថត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានគណៈកម្មការ បំផុតចលនាផ្នែក និពន្ធអក្សរសិល្ប៍សិល្បះចម្រៀងគំនូរ និងរូបថត បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ចលនាផែ្នកនិពន្ធអក្សរសិល្ប៍ ស្បិល្បះចម្រៀងគំនូររូបថត ក្រោមប្រធានបទចំណងសាមគ្គីភាពប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ។

លោកឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា បានរាយការណ៍ជូនគណៈកម្មការ លើលទ្ធផលការងារដែលទទួលបានតាមបណ្តាអង្គភាពកងរាជអាវុធហត្ថរាជធានី ខេត្តមានអត្ថបទអក្សរសិល្ប៍១០ស្នាដៃចម្រៀងមានបទមាន១០ស្នាដៃកំណាព្យមាន២ស្នាដៃគំនូរ២ស្នាដៃនិងរូបថត២២ស្នាដៃរបស់ការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ ថុបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថតាមបណ្តាខេត្ត។

លោកឧត្តមសេនីយ៍ទោ​ឌៀ បវណ្ឌី ក៏បានជំរុញដល់អង្គភាពដែលបាននិពន្ធអត្ថបទអក្សរសិល្ ប៍ត្រូវតែមានខ្លឹមសារទាក់ទង និងចំណងមិត្តភាពសាមគ្គីភាពកម្ពុជាវៀតណាមឡាវ និងអត្ថបទនីមួយៗត្រូវសរសរក្នុងទម្រុងសេហ្វអូទំហំ១១ និងមាន៧ពាន់ពាក្យអក្ខរាវិរុទ្ធត្រូវសរសេរឲ្យត្រូវពាក្យខ្មែរ មិនសរសេរតាមភាសានិយាយនោះឡើយ។

នៅក្នុងឱកាសនោះដែរ!ឯកឧត្តម.ឧត្តមសេនីយ៍ឯកប្រាក់សិទ្ធិបានមានប្រសាសន៍ថា៖ដោយអនុវត្តតាមផែនការណែនាំលេខ០៣/២០១៧ផកចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧របស់អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិស្តីពីការរៀបចំបំផុសចលនានិពន្ធអក្សសិល្ប៍សិល្បះចម្រៀងគំនូររូបថតក្រោមប្រធានបទចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបីកម្ពុជាវៀតណាមឡាវ។ឯកឧត្តមឧត្តមសេនីយ៍ឯកប្រាក់សិទ្ធិក៏បានជំរុញឲ្យអនុគណៈកម្មការបំផុតចលនាផ្នែកនិពន្ធអក្សរសិល្ប៍ចម្រៀងកំណាព្យគំនូររូបថតនីមួយៗត្រូវធ្វើកំណត់ហេតុតារាវាយតម្លៃនិងមូលហេតុ។

ការវាយតម្លៃនេះត្រូវអនុលោមលើខ្លឹមសារបច្ចេកទេសនិងត្រូវជូនដំណឹងដល់បណ្តាសាម៉ីអង្គភាពកងរាជអាវុធហត្ថរាជធានី.ខេត្តពីលក្ខន្តិកៈនៃការប្រឡងប្រណាំងរបស់ក្រសួងការពារជាតិជាមួយបណ្តាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទដើម្បីកិក្តិយសកងរាជអាវុធហត្ថរបស់យើង៕