You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០១៧

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០១៧

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ វរសេនាតូច មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ អង្គភាពទាំង០៣ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៦៨នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានធ្វើការណែនាំ ទៅដល់ការងារជំនាញ ក្នុងការអនុវត្តតួនាទីភារកិច្ច និងបានដាក់ទិសដៅការងារបន្តរួមមានៈ
១. ត្រូវបន្តយកចិត្តទុកដាក់ទៅលើកិច្ចការងារពត៌មានជាតិ និងអន្តរជាតិ
២. ត្រូវបន្តពង្រឹង និងយកចិត្តទុកដាក់ គ្រប់គ្រងកម្លាំង ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នូវពេលដែលជួបអាសន្ន និងត្រៀមអនុវត្តបទបញ្ជា
៣. ត្រូវយកចិត្តទុកដាក់ ទៅលើកិច្ចការងារ ការពាររក្សា សណ្តាប់ធ្នាប់ សុវត្តិភាព ជូនភ្ញៀវជាតិ និងអន្តរជាតិ
៤. ត្រូវយកចិត្តទុកដាក់ ទៅលើកិច្ចការងារ ការពាររក្សាសុវត្តិភាព ជូនថ្នាក់ដឹកនាំ
៥. ត្រូវយកចិត្តទុកដាក់រក្សាសណ្តាប់ធ្នាប់ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាវត្ត អារាម កន្លែងធ្វើបុណ្យផ្សេងៗ នៅក្នុងឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
៦. ត្រូវយកចិត្តទុកដាក់ ទៅលើកិច្ចការងារ ការពាររក្សាសុវត្តិភាព ជូន សម្តេចព្រះនរោត្តម មុនីនាថ សីហនុ ដែលនឹងយាងវិវត្តន៍ ត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ
៧. អនុវត្ត បទបញ្ជា រាជរដ្ឋាភិបាល ទៅលើការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ
៨. ត្រូវតាមដានទៅលើ ការងារ សង្គ្រោះ គ្រោះមហន្តរាយ
៩.ការងារបុគ្គលិក ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ប្រវត្តិរូប និងនាយ អាវុធហត្ថដែលនឹងត្រូវចូលនិវត្តន៍ និងត្រូវត្រួតពិនិត្យវិន័យ ទៅលើអាវុធហត្ថដែលជាប់វិន័យ អោយបានល្អ
១០.សាលាកងរាជអាវុធហត្ថត្រូវយកចិត្តទុកដាក់ គ្រប់គ្រង សិក្ខាមរៀនសូត្រ អោយបានល្អ ទាំងការស្នាក់នៅ និងហូបចុក
១១. ការងារភស្តុភារត្រូវយកចិត្តទុកដាក់ថែទាំ ដល់នាយ នាយរង អាវុធហត្ថ ទាំងសម្ភារៈ និងគ្រឿងបរិភោគអោយបានគ្រប់គ្រាន់
១២. ការងារភស្តុភារ ត្រូវត្រៀមរៀបចំសម្ភារៈ និងគ្រឿងបំពាក់អោយបានគ្រប់គ្រាន់
១៣. ខុទ្ធកាល័យ ត្រូវត្រួតពិនិត្យលិខិតស្នាម ឬឯកសារផ្សេងៗ អោយបានច្បាស់លាស់ និងចាត់បញ្ចូនអោយបានទាន់ពេលវេលា។⁠⁠⁠⁠