ស្វាយរៀងៈ ក្នុងឱកាសចូលរួមពិធីកាន់បិណ្ឌ និងបិណ្ឌវេនទី៤ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ នាយ នាយរង នៃកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌ ស្ថិតនៅវត្តអង្គស្វាយហៅវត្តស្វាយរំពារ ភូមិអង្គ្រង និងវត្តទន្ទឹម ហៅវត្តកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងដែលក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកទេយ្យវត្ថុទៅវេរប្រគេនដល់វត្តទាំងពីរដោយក្នុងវត្តនីមួយៗ ទទួលបាន៖ អង្ក ៥០ Kg,ស្កសរ ៥០ Kg ,មី MaMa ៤ កេះតូច, ទឹកសុទ្ធ ២កេះ ,ទឺកក្រូច ៤ កេះតូច , ទឹកស៊ីអៀវ ១យូ ,ទឹកត្រី ១ យូ, នំ ១ ធុងធំ,ប៊ីចេង ១ Kg ,តែ ១ កញ្ចប់ធំ,ស្លាដក១៣ បូក និងចង្ហាន់ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទេសកុសល វេរប្រច្ច័យប្រគេន ដល់ព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទេសជូនចំពោះបុព្ធការីជន អ្នកមានគុណមានៈ មាតា បិតាជីដូន ជីតា ញាតិទាំងប្រាំពីសន្តានដែលបានចែកឋានទៅកាន់បរលោក សូមអោយវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់ទីស្ងប់ សុខជារៀងរហូត តាមរយៈមនុញ្ញាផលដែលកើតឡើងពីការធ្វើបុណ្យធ្វើទាននាឱកាសភ្ជុំបិណ្ដនេះ ។
ឯកឧត្តម បានមានប្រសាសន៏ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើអោយប្រទេសជាតិយើងទាំងមូល មានសុខ សន្តិភាព មានការរីកចំរើន លើគ្រប់វិស័យ ទាំងអាណាចក្រ,ពុទ្ធចក្រ រហូតមកដល់សព្វថ្ងៃនេះ ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាន ហើយចងចាំ និងដឹងគុណជានិច្ច ។
ជាមួយនោះដែល ! ឯកឧត្តម សៅ សុខា ក៏បានប្រគេនទ័យ្យវត្ថុចង្ហាន់វេរបច្ច័យប្រគេនដល់ព្រះចៅអធិការវត្តស្វាយរំពារ នូវទឹកបា្រក់សរុបចំនួន១.០០០.០០០រៀល និងប្រគេនស៊ីម៉ងត៍ចំនួន៣០តោន ស្មើទឹកប្រាក់៣០០០$ ចែកជូនទៅដល់តាជី,យាយជី ដែលម្នាក់ៗទទួលបានថវិកា២០០០០រៀល និងកុមារតូចៗម្នាក់ៗទទួលបានថវិកា១០.០០០រៀល៕