You are currently viewing អង្គភាពរីកចំរើន បញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រង

អង្គភាពរីកចំរើន បញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រង

ឧត្តរមានជ័យៈ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជំរុញដល់មេបញ្ជាការ អង្គភាព តាមបណ្តា រាជធានី-ខេត្ត ត្រូវបន្តខិតខំ កសាងអង្គភាព និងសាងសង់ជំរុំជំរក ក្នុងការស្នាក់នៅ របស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទាំងអស់ អោយបានគ្រប់គ្រាន់ ជាក់ស្តែង
នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដាក់អោយប្រើប្រាស់នៅ ទីស្នាក់ការ សន្តិសុខ លេខ២០៤ ដែលមានទទឹង ១០.១ម៉ែត្រ បណ្តោយ ១៣.៧ ម៉ែត្រ ដែលចំណាយទឹកប្រាក់សរុបចំនួន ១២៤ .៦៦៥. ៤០០រៀល ដែលស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។