ភ្នំពេញៈ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីការិយាល័យ បំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យ បំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន១លាន ៨៧ម៉ឺនរៀល ដែលបានមកពីការចូលរួមបរិច្ចាក របស់មន្ត្រីការិយាល័យ បំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅជូនដល់ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយផ្នែក ការិយាល័យ បំភ័ន្តអក្ខរៈ ដែលកំពុងសម្រាកព្យាលនៅគេហដ្ឋាន។
ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ របស់បងប្អូន កម្លាំងកងរាជអាវុធហត្ថ ចេះជួយគ្នាទៅវិញទៅមក ក្នុងស្មារតី សាមគ្គីភាព នៅពេលដែលជួបទុក្ខលំបាក។