អហ.ឧត្តរមានជ័យ៖ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក អនុសេនីយ៍ឯក យ៉ាន សុខុម បានបញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្តឧត្តរមានជ័យដែលពាក់ព័ន្ធករណីលួច នៅចំណុច ទួលស្រឡៅ ភូមិ អូរសោម ឃុំ.ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនសង្ស័យទាំងពីរនាក់នេះមានឈ្មោះ យ៉ាម ស្រី អូន ភេទ ស្រី អាយុ 25 ឆ្នាំ មុខរបរ ធ្វើស្រែ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៣ និង៣០នាទី
និង ឈ្មោះ លឹម គី ភេទ ប្រុស អាយុ 58 ឆ្នាំ មុខរបរ កម្មករ (យាមរោងម៉ាស៊ីនកែឆ្នៃឈើរបស់ក្រុមហ៊ុនចិន) ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា វេលាម៉ោង
១៥និង៣០នាទី អ្នកទាំ02 រស់នៅភូមិ អូរ សោម ឃុំ.ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ៕