ប៉ៃលិនៈ ដើម្បីជួយសង្គ្រោះដល់ជីវិត ជនរងគ្រោះដែលត្រូវ ការឈាមជាចាំបាច់ និងដោយមានការណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងដាស់តឿន ក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវចូលរួមសហការ ចូលរួមជួយដល់បងប្អួនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាផ្សេងៗណាមួយ ដែលកើតឡើង និងត្រូវការជំនួយជាចាំបាច់
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានសហកាជាមួយ មជ្ឈមណ្ឌលផ្ដល់ឈាម ខេត្តបាត់ដំបង បានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការឈាមសំរាប់ប្រើប្រាស់ជាចាំបាច់។