អហ. កណ្តាល៖ ករណីចែកចាយគ្រឿងញៀនមួយនៅចំណុចផ្ទះសំណាក់ កាពីតាល់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានកងរាជអាវុធហត្ថចុះបង្ក្រាប។
ជនសង្ស័យដែលជួញដូរគ្រឿងញៀននេះដែរ មានឈ្មោះ ងឹម រីន ភេទប្រុស អាយុ26ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិឃុំព្រែកអញ្ញ្ជាញ ស្រុកមុខកំពូល មុខរបរ កម្មករ ឡអិដ្ឋ ដោយកម្លាំងសមត្ថកិច្ចជំនាញ ចាប់ដកវត្ថុតាង1.ថ្នាំញៀន11កញ្ចប់តូច ម៉ូតូសង់C125 សេរីឆ្នាំ2006 ពាក់ផ្លាកលេខភ្នំៈពេញ1O 9015មួយគ្រឿង ។
ដើមចមឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយសារតែម្ចាស់ផ្ទះសំណាក់ បានសហការណ៍ជាមួយនឹងកម្លាំងជំនាញ ដោយរាយការណ៍ថាមានជនសង្សយ័ ជាមុខសញ្ញា កំពុងចែកចាយ គ្រឿងញឿនស្ទាក់នៅផ្ទះសំណាក់របស់ខ្លួន ៕