ឧត្តរមានជ័យ: ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីការពង្រឹងការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងនាយទាហានចំណុះកងរាជអាវុធហត្ថខេត្ត សរុបចំនួន ១០៤ នាក់។